Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ទេព យុទ្ធី បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី៥ ព្រឹទ្ធសភា

   ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ2024

នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការនៃក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ខៀវ មុត ប្រធានក្រុម នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារកម្រងសំណួរ សម្រាប់ដាក់ជូនប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តតាកែវ កំពត និងខេត្តកែប និងកំណត់កាលបរិច្ឆេទរៀបចំពិធីសំណេះសំណាលជាមួយប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តតាកែវ និងខេត្តកំពត ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី