នាថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមជាមួយគណៈអភិបាលស្រុក និងមន្ត្រីរាជការសាលាស្រុកដំណាក់ចង្អើរ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៦ នៅវត្តចំនួន៥ រួមមាន ÷ វត្តគគីរជុំភ្នំខ្វាវ , វត្តភ្នំលាវ , វត្តបុទុមគីរីសាគរ , វត្តមនោរម្យទួលសាងាំ និង វត្តព្រៃតាកុយ ស្ថិតក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បាននាំយកគ្រឿងឧបភោគ បរិភោគ ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅវេរប្រគេនព្រះសង្ឃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ។