Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មុំ សណ្តាប់ បានអញ្ជើញចូលរួមអង្គវេទិកា នៃក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ១ នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ

   ថ្ងៃទី 20 ខែកញ្ញា ឆ្នាំ2024

នាព្រឹកថ្ងៃទី ២០​ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាសមាជិកានៃក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញចូលរួមអង្គវេទិកាស្តីពី ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ (រាជធានី ខណ្ឌ សង្កាត់) ក្នុងការអភិវឌ្ឍមូលដ្ឋាន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ដែលរៀបចំឡើងដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ១ សហការជាមួយនឹងវិទ្យាស្ថានសភាកម្ពុជា (PIC)  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ឹម កា ប្រធានព្រឹទ្ធសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ។

វេទិកានេះ ប្រព្រឹត្តទៅរយៈពេល១ព្រឹក នាថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សា អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងក្រសួង ស្ថាប័ន សមាគមក្រុមប្រឹក្សាសង្កាត់ ខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ សង្កាត់ មន្ត្រីជំនាញពាក់ព័ន្ធ វិទ្យាស្ថានសភាកម្ពុជា (PIC) និងអង្គការសប្បុរសធម៌មេគង្គ សរុប៣២០នាក់។

អង្គវេទិកាមានការធ្វើបទអន្តរាគមន៍ស្តីពី ការអនុវត្តថវិកាសង្កាត់ ការផ្តល់សេវាសាធារណៈ (ទឹក អគ្គិសនី) ភូមិ សង្កាត់ មានសុវត្ថិភាព ព្រមទាំងការធ្វើអត្តសញ្ញាណប័ណ្ណ នៅតាមមូលដ្ឋាន និងមានការបកស្រាយបំភ្លឺរបស់តំណាងក្រសួង ក៏ដូចជារដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី