Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ប្រាក់ ចំរើន បានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៦ នៅវត្តដំណាក់អំពិល ខេត្តកណ្តាល

   ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩
ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំ​ភូមិភាគ​ទី៣ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តដំណាក់អំពិល ស្ថិតក្នុងខេត្តកណ្តាល ។ ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃំុ ព្រមទាំងពុទ្ធបរិស័ទ បានបូជាទៀន ធូប ផ្កាភ្ញីចំពោះព្រះរតនត្រៃ ព្រមទាំងបាននាំយកនូវបច្ច័យកសាងឈាបណដ្ឋាន​ចំនួន៥លានរៀល បច្ច័យកសាងវត្ត១លានរៀល ទេយ្យទាន មានអង្ករ ២បាវ ស្ករស ២៥គីឡូ ទឹកត្រី ២យួរ ទឹស៊ីអ៊ីវ ២យួរ ត្រីខរ ១កេះ ទឹកដោះគោ ១កេះ ប្រេងឆា ១ធុង ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនបុព្វការីជន មានមាតា បិតា ជីដូន ជីតាញាតិការ ទាំង៧សណ្ដាន ព្រមទាំងជូន​ យាជីតាជី និងប្រជាពលរដ្ឋរួមចំនួន១១០នាក់ ម្នាក់ៗថវិកា​១ម៉ឺនរៀល​។

ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្តម​ បានអញ្ជើញចុះពិនិត្យផ្លូវលំ ជាច្រើនខ្សែក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីពិនិត្យវាយតម្លៃ និងត្រៀមរៀបចំជួសជុល ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី