Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន បានអញ្ជើញចូលរួមក្នុងពិធីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា

   ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ2024

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានចូលរួមក្នុងពិធីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងលោកជំទាវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តមុនីព្រះសិទ្ធវង្ស ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកាព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងពុទ្ធបរិស័ទ បានបូជាទៀន ធូប ផ្កាភ្ញីចំពោះព្រះរតនត្រៃ ព្រមទាំងធ្វើកិច្ចសូត្រមន្តនមស្សការ ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទាន គ្រឿង ឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃ ជូនទៅដល់វិញ្ញានក្ខ័ន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ព្រមទាំងបុព្វការីជន មានមាតា បិតា ជីដូន ជីតាញាតិការ ទាំង៧សណ្ដាន។ ជាមួយគ្នានេះដែរ ក៏ឧទ្ទិសដល់ដួងវិញានក្ខ័ន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ ពីរបបប្រល័យពូជសាសន៏ ប៉ុលពត សូមឲ្យដួងវិញាណក្ខន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី