Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ទេព យុទ្ធី សមាជិក​គណៈ​កម្មការ​ទី៨ បាន​អញ្ចើញ​ចូលរួម​ក្នុង​ពិធីកាន់​បិណ្ឌវេន​ទី១ និង​បាន​នាំ​យក​សម្ភារៈ បរិក្ខារ ទេយ្យ​វត្ថុ និង​បច្ច័យ ប្រគេន​ព្រះ​សង្ឃ​គង់​ចាំ​ព្រះ​វស្សា នៅ​វត្ត​រស្មី​សាមគ្គី​រតនារាម

   ថ្ងៃទី 16 ខែកញ្ញា ឆ្នាំ2024

នាព្រឹកថ្ងៃសៅរ៍ ០១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមជាមួយសប្បុរសជននៅរាជធានីភ្នំពេញ បានអញ្ចើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១ និងបាននាំយកសម្ភារៈ បរិក្ខារ ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តរស្មីសាមគ្គីរតនារាម ស្ដិតនៅក្នុងសង្កាត់ទ្បាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ។

បន្ទាប់មក បានយកអំណោយរួមមានកាតាប សម្ភារៈសិក្សា និងថវិកា ឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបថមសិក្សា ហ៊ុន សែន យក្ខទ្បោម ស្ថិតនៅក្នុងក្រុងបានលុង ខេត្តរតនគីរី ។ ជាមួយគ្នានេះផងដែរ ក៏បានផ្ដល់ថវិកាសម្រាប់ជីកអណ្ដូងស្នប់ ០១កន្លែង សម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រើប្រាស់ តាមសំណើរបស់លោកនាយកសាលា ព្រមទាំងបានរៀបចំហូបនំបញ្ចុកសាមគ្គីភាព ឯកភាពជាតិជូនដល់អ្នកចូលរួមកម្មវិធីទាំងអស់ផងដែរ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី