នាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសបុណ្យកាន់បិណ្ឌ: បិណ្ឌវេណទី១ ឯកឧត្តម ប្រាក់ ចំរើន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកនូវបច្ច័យ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជ: ចង្ហាន់ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផល្លាអានិសង្ឃ ជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមាន បិតា ជីដូនជីតា ញាតិការ ទាំងប្រាំពីរ សណ្តាន នៅវត្តព្រៃពួជ ឃុំព្រៃពួជ ស្រុកអង្គស្នួល ខេត្តកណ្តាល