គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំស្រែណូយ ស្មៀន និងប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងស្ត្រីមេម៉ាយ
ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2024
នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការទី៨ ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងមានការចូលរួមពីអភិបាលរងស្រុកវ៉ារិន បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំស្រែណូយ ស្មៀន និងប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងស្ត្រីមេម៉ាយចំនួន២០គ្រួសារ នៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
ក្នុងឱកាសនោះដែរ គណៈប្រតិភូបាននាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងស្ត្រីមេម៉ាយចំនួន២០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានម៉ី ១ កេស ត្រីខ ១ យួរ ស្ករស ១ កញ្ចប់ និងថវិកា ចំនួន ៤០,០០០រៀល ដោយឡែកក្រុមប្រឹក្សា និងជំនួយការស្រុកចំនួន ០៨នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ៤០,០០០រៀល ក្រុមប្រឹក្សា និងស្មៀនឃុំចំនួន ០៦នាក់ ក្នុងម្នាក់ៗថវិកាចំនួន ៩០,០០០រៀល និងនគបាលស្រុកចំនួន ១០នាក់ ក្នុងម្នាក់ៗថវិកាចំនួន ៤០,០០០រៀល៕
អត្ថបទពាក់ព័ន្ធ