Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធររដ្ឋបាលខេត្តសៀមរាប

   ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2024

 

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា  ដឹកនាំដោយលោកជំទាវ  មាន  សំអាន  ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធររដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម  លី  សំរិទ្ធ  អភិបាល នៃអភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត  នៅសាលប្រជុំសាលាខេត្តសៀមរាប ដើម្បីសិក្សាឈ្វេងយល់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការដោយផ្តោតលើបញ្ហាសុខភាពសាធារណៈ ។

លោកជំទាវ  មាន  សំអាន  បានមានប្រសាសន៍ថា  គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ចុះបេសកកម្មមកខេត្តសៀមរាបនាពេលនេះ គឺមានគោលបំណងដើម្បីសិក្សាឈ្វេងយល់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការដោយផ្តោតលើបញ្ហាសុខភាពសាធារណៈ   វឌ្ឍនភាព និងបញ្ហារប្រឈមនានានៃការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងសំណូមពរ នានាដែលអាជ្ញាធរខេត្តសៀមរាប  ដែលបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក។

ជាមួយគ្នានេះ  ក៏មានសេចក្តីរាយការណ៍អំពីសកម្មភាពនៃការអនុវត្តការងារប្រចាំឆមាសទី១  ឆ្នាំ២០១៩  និងទិសដៅការងារបន្តរបស់មន្ទីរ សុខាភិបាល  មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ  មន្ទីរសង្គមកិច្ច  អតីតយុទ្ធជន  និងយុវនីតិសម្បទា  មន្ទីរកិច្ចការនារី   និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា  និងអធិការកិច្ច ផងដែរ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី