គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធររដ្ឋបាលខេត្តព្រះវិហារ
ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2024
នារសៀលថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធររដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តព្រះវិហារ ដេីម្បីសិក្សាឈ្វេងយល់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការដោយផ្តោតលេីបញ្ហាសុខភាពសាធារណៈ ។
ជាមួយគ្នានេះ ក៏មានសេចក្តីរាយការណ៍អំពីសកម្មភាពនៃការអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងទិសដៅការងារបន្តរបស់មន្ទីរ សុខាភិបាល មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរកិច្ចការនារី និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ផងដែរ៕
អត្ថបទពាក់ព័ន្ធ