ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី
ថ្ងៃទី 1 ខែសីហា ឆ្នាំ2024
នាព្រឹកថ្ងៃព្រហស្បតិ៍ ០១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹកសុំម្ចាស់ដីបើកការសាងសង់រោងទូកងរ ទំហំ៦ម៉ែត្រ គុណនឹង៤២ម៉ែត្រ ដែលជាអំណោយដ៏ថ្លែថ្លារបស់ សម្តេច វិបុលសេនាភក្តី សាយ ឈុំ សម្រាប់ដាក់ទូកងរឈ្មោះ ឪដុង្គម៉ែជ័យបារមីវាំងចាស់ ស្ថិតក្នុងវត្តវាំងចាស់ ភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
អត្ថបទពាក់ព័ន្ធ