Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ជំនួបសំដែងការគួរសមជាមួយគណៈប្រតិភូ

   ថ្ងៃទី 25 ខែកក្កដា ឆ្នាំ2024

 

នាព្រឹកថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ វេលាម៉ោង លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា បានអនុញ្ញាតឲ្យ    គណៈប្រតិភូខេត្តស៊ីឈួន ដឹកនាំដោយលោកស្រី CHEN Bingjie អនុប្រធាននាយកដ្ឋានគ្រប់គ្រងបេសកកម្មក្រៅប្រទេស នៃអគ្គនាយកដ្ឋានកិច្ចការបរទេសខេត្តស៊ីឈួន សាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំរបស់គណៈកម្មការទី៨ ព្រឹទ្ធសភា អាគារ E (ជាន់ទី២)។ ក្នុងជំនួបពិភាក្សាការងារនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងស្និតស្នាល និងគោលបំណងគឺដើម្បីបន្តពូនជ្រុំ និងរឹតចំណងមិត្តភាព សាមគ្គីភាព ជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អរវាងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសខេត្តស៊ីឈួន អោយបានកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ រួមទាំងវិស័យផ្សេងៗទៀត។

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី