ឯកឧត្តម ទេព យុទ្ធីបានជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋនៅក្បែរស្រះទឹក និងដាំកូនឈើពូជឈើប្រណិតចំនួន៥០ដើម
ថ្ងៃទី 9 ខែកក្កដា ឆ្នាំ2024
ខេត្តកែប៖ ព្រឹកថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ទេព យុទ្ធី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាតំណាងអោយក្រុមសមាជិកព្រឺទ្ធសភាប្រចាំភូមិភាគទី៥ បានជួបសំណេះសំណាលសួសុខទុក្ខជាមួយប្រជាពលរដ្ឋនៅក្បែរស្រះទឹក និងដាំកូនឈើពូជឈើប្រណិតចំនួន៥០ដើមដូចជា បេង ក្រញូង និងធ្នង់ សម្រាប់ចូលរួមអបអរទិវាដាំដើមឈើនាពេលខាងមុខ និងសម្រាប់ការពារហូរបាក់ច្រោះដីភ្លឺស្រះទឹកស្ថិតនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
នៅក្នុងឆ្នាំ២០១៩នេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥បានជីកស្តារស្រះទឹកចំនួន១០កន្លែង គឺខេត្តកំពត៨កន្លែង ខេត្តតាកែវ១កន្លែង និងខេត្តកែប១កន្លែង ហើយស្រះទឹកនីមួយៗ សុទ្ទតែទទួលបានកូនឈើចំនួន៥០ដើម សរុបចំនួន៥០០ដើម។