នារសៀលថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-វៀតណាម និងឯកឧត្តម ជឹម លាវ សមាជិកក្រុម ព្រមទាំងអាជ្ញាធរខេត្តកំពង់ធំ បានអមដំណេីរគណៈប្រតិភូសប្បុរសជនសហព័ន្ធនារីទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជេីញទស្សនា ប្រាសាទសំបូរ ព្រៃគុក(ប្រាសាទតោ និងប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) នៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។