លោកជំទាវ មាន សំអាន អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគនិងបរិភោគ ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ
ថ្ងៃទី 24 ខែមិថុនា ឆ្នាំ2024
នារសៀលថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-វៀតណាម និងឯកឧត្តម ជឹម លាវ សមាជិកក្រុម ព្រមទាំងអាជ្ញាធរខេត្តកំពង់ធំ បានដឹកនាំគណៈប្រតិភូសប្បុរសជនសហព័ន្ធនារីទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជេីញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគនិងបរិភោគ ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន២០០គ្រួសារ និងកុមាកំព្រាចំនួន១០០នាក់ នៅវត្តអន្ទកុមា ភូមិអន្ទកុមា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ គណៈប្រតិភូបាននាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ១០គីឡូក្រាម មី០១កេះ ស្ករសរ០១គីឡូក្រាម ទឹកស៊ីអ៊ីវ០១ដប ប្រេងឆា០១ដប ទឹកដោះគោ០១ប្រអប់ ម៉្សៅស៊ុប០១កញ្ចប់ ថ្នាំដុសធ្មេញ០១ទីប អាវយឺត០១ ភួយ០១ សាប៊ូ០១ដុំ ស្ករគ្រាប់០១កញ្ចប់ និងថវិកាចំនួន៥០,០០០រៀល (ប្រាំម៉ឺនរៀល) ដោយឡែកកុមារកំព្រា ចំនួន១០០នាក់ ដោយក្នុងម្នាក់ៗទទួលបានប៉ិច០១ ខ្មៅដៃ០១ សៀវភៅ០៤ក្បាល កាតាប០១ និងថវិកាចំនួន ១០,០០០រៀល (មួmយម៉ឺនរៀល)។
អត្ថបទពាក់ព័ន្ធ