Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធាន​គណៈ​កម្មការ​ទី៨ព្រឹទ្ធសភា បាន​អញ្ជើញ​ជាអធិបតី​ភាព​ក្នុង​ពិធី​បិទ​សិក្ខា​សាលា​ស្ដីពី ភាព​ជា​អ្នក​ដឹកនាំ​ក្នុងការ​​ត្រួត​​ពិនិត្យ​​ការ​​អនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្​តនានា ស្ដីពី​ការត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់ នៅ​វិមាន​រដ្ឋសភា

   ថ្ងៃទី 11 ខែមិថុនា ឆ្នាំ2024

នាព្រឹកថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាលសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារបណ្ដុះ បណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្ដីពី ភាពជាអ្នកដឹកនាំក្នុងការត្រួតពិនិត្យការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅវិមានរដ្ឋសភា។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា តំណាងរាជរដ្ឋាភិបាល អង្គការជាតិ-អន្តជាតិ។

ក្នុងឱកាសថ្លែងបិទសិក្ខាសាលានាពេលនោះ ក្នុងនាមគណៈកម្មការ៨ព្រឹទ្ធសភា ក៏ដូចក្នុងនាមលោកជំទាវផ្ទាល់ លោកជំទាវមាន សំអាន បានសម្តែងនូវការគាំទ្រ និងសំណូមពរដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តរួមសហការជម្រុញដោះស្រាយចំពោះផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យអត្រាអ្នកប្រើប្រាស់ថ្នាំជក់មានការថយចុះ។ ហើយទន្ទឹមនឹងនោះដែរ ក៏សង្ឃឹមនឹងមានជំនឿយ៉ាងមុះមុតលើឆន្ទៈ និងការចូលរួមប្ដេជ្ញាចិត្តរបស់ ឯកឧត្តម លោកជំទាវអ្នកចូលរួមទាំងអស់ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់លើការត្រួតពិនិត្យថ្នាំជក់ និងទប់ស្កាត់បញ្ហាប្រឈម ដើម្បីបង្ការជំងឺមិនឆ្លងនៅកម្ពុជា ប្រកបដោយលទ្ធផលដែលបានកំណត់ទុក៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី