នារសៀលថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ពៅ សាមី តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០:០០នាទីព្រឹក ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។
សពឯកឧត្តម ពៅ សាមី ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន នៅគេហដ្ឋាននៃសព ផ្ទះលេខ៩៤ ផ្លូវជាតិលេខ៥ ភូមិគីឡូម៉ែត្រលេខ៦ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕