នាព្រឹកថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អមដំណេីរដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩រដ្ឋសភា និងឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងខេត្តតាកែវ ដេីម្បីលេីកស្ទួយសកម្មភាពការងារយេនឌ័រ និងបង្កើនសកម្មភាពការងារ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអភិវឌ្ឍន៍ប្រទេសជាតិអោយមានការីកចម្រេីនបន្ថែមទៀត នៅក្រុងដូនកែវ ខេត្តតាកែវ។