Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោក​ជំទាវ មាន សំអាន ប្រធាន​គណៈ​កម្មការ​ទី៨ ព្រឹទ្ធសភា​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ការងារ​ជាមួយ​សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលឃុំ ថ្នាក់ដឹកនាំភូមិ និងតំណាងក្រុមប្រជា​ពលរដ្ឋ​ភូមិ​ឈើទាល ភូមិខ្នារ ភូមិ​បឹងជ័រ ភូមិ​ព្រៃទឹង និង​ភូមិ​គោករកា ឃុំ​ព្រៃទឹង ស្រុក​សុីធរ​កណ្តាល ខេត្តព្រៃវែង

   ថ្ងៃទី 6 ខែឧសភា ឆ្នាំ2024

នារសៀលថ្ងៃសៅរ៍ ១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា ដោយមានការចូលរួមពីលោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុកសុីធរកណ្តាល បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលឃុំ ថ្នាក់ដឹកនាំភូមិ និងតំណាងក្រុមប្រជាពលរដ្ឋភូមិឈើទាល ភូមិខ្នារ ភូមិបឹងជ័រ ភូមិព្រៃទឹង និងភូមិគោករកា ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងាររបស់ឃុំ បញ្ហាប្រឈម សំណូមពរ និងតម្រូវការចាំបាច់ប្រចាំថ្ងៃនានា របស់ប្រជាពលរដ្ឋ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី