Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈទី៨ព្រឺទ្ធសភា បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​បើក​ការដ្ឋាន​ជីក​ស្តារ​ស្រះទឹក​ ស្ថិត​នៅ​ភូមិទួល​សាងាំ ឃុំ​អង្កោល ស្រុក​ដំណាក់ចង្អើរ​ដែលជាស្រះ​ទឹកទី១ ​ក្នុង​ចំណោមស្រះ​ទឹកទាំង៩ ​ប្រចាំឆ្នាំ​២០១៩

   ថ្ងៃទី 30 ខែមេសា ឆ្នាំ2024

ខេត្តកែប៖នៅព្រឹកថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ទេព យុទ្ធី លេខាធិការក្រុម និងលោកជំទាវ កង សៅរ៍ធន សមាជិកាក្រុម តំណាងឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជីកស្តារស្រះទឹក ស្ថិតនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដែលជាស្រះទឹកទី១ ក្នុងចំណោមស្រះទឹកទាំង៩ ប្រចាំឆ្នាំ២០១៩។ ឆ្លៀតឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ ព្រមទាំងមានការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ស្រះទឹកនេះ ចូលរួមថែរក្សារទាំងអស់គ្នា នាឱកាសនោះដែរមានការចូលរួមពីគណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ សរុបចំនួន១២០នាក់។
សូមបញ្ជាក់ថាការជីក និងស្តារស្រះទឹកទាំង៩នេះ គឺមានការឧបត្ថម្ភដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ សហការជាមួយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា រួមមាន៖ ខេត្តកែបចំនួន០១កន្លែង, ខេត្តកំពតចំនួន០៧កន្លែង និងខេត្តតាកែវចំនួន០១កន្លែង។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី