នាថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១០:៤៥ នាទីព្រឹក គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំស្វាយជ្រុំ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងស្ត្រីម៉េមាយ ចំនួន ១០គ្រួសារ រស់នៅភូមិក្បាលខ្វែក ភូមិព្រៃចំការជើង ភូមិព្រៃចំការត្បូង ភូមិពោតាមុំ ភូមិស្វាយទាប ភូមិស្រែរាន ភូមិទ្រា ភូមិស្វាយឧត្តម ភូមិភ្នៀត និងភូមិស្វាយជ្រុំ នៅឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។
ក្នុងឱកាសនោះ គណៈប្រតិភូក៏បាននាំយកនូវអំណោយផ្តល់ជូនប្រជាពលរដ្ឋចូលរួមទាំងអស់ ដោយក្នុងមួយគ្រួសារ ទទួលបានរួមមាន ៖ មី ០១កេស ទឹកក្រូច ០២ដបធំ នំ ០១ធុងធំ ត្រីខ ១០កំប៉ុង និងថវិកាចំនួន ៥០,០០០៛ ( ហាសិបពាន់រៀល )៕