Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈ​ប្រតិភូគណៈ​កម្មការទី៨ ​ព្រឹទ្ធសភា​ អមដំណើរ​ដោយអភិបាលរង​ខេត្ត បានអញ្ជើញ​ជួបសំណេះ​សំណាល​ជាមួយ​បុគ្គលិក​សុខាភិបាល​ និង​ប្រជាពលរដ្ឋ ​ដែលមក​ទទួលសេវា​សុខាភិបាល​ នៅ​មណ្ឌល​សុខភាព​​ប៉ាក់ខ្លង​

   ថ្ងៃទី 26 ខែមីនា ឆ្នាំ2024

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០៨:៣០ នាទីព្រឹក គណៈប្រតិភូគណៈកម្មការ ទី៨ ព្រឹទ្ធសភា អមដំណើរដោយអភិបាលរងខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខាភិបាល នៅមណ្ឌលសុខភាពប៉ាក់ខ្លង ស្ថិតក្នុងភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្នុងមណ្ឌលសុខភាពនេះ មានបុគ្គលិកសុខាភិបាល ចំនួន ០៨​ នាក់ ដែលផ្តល់សេវាលើផ្នែកសុ​ខ​ភា​ព​មាតា និងទារក ផ្នែកផ្តល់ថ្នាំបង្ការ ផ្នែកពិនិត្យ និងពិគ្រោះជំងឺទូទៅ ផ្នែកជំងឺឆ្លង និងផ្នែកផ្សេងៗ។

ជាក់ស្តែងក្នុងខែកុម្ភៈ ឆ្នាំ២០១៩ មណ្ឌលសុខភាពប៉ាក់ខ្លង បានទទួលពិនិត្យផ្ទៃពោះសរុប ៦៦នាក់ ក្នុង១ខែ ការបង្ការការពារដូចជា ជំងឺតេតាណុសស្រ្តីមានផ្ទៃពោះចំនួន ២៩នាក់ ជំងឺខាន់ស្លាក់ តេតាណូស ក្អកមាន់ រលាកថ្លើមប្រភេទ B រលាកសួត រលាកស្រោមខួរ ស្វិតដៃជើង ចំនួន ៣២នាក់ របេងចំនួន ០៥នាក់ ជំងឺកញ្ជ្រិលអាយុក្រោម១ឆ្នាំ ចំនួន ២០នាក់ ពិនិត្យព្យាបាលជំងឺទូទៅចំនួន ៥៣១នាក់ (ស្រ្តី៣៣១) និងជំងឺឆ្លងផ្សេងៗចំនួន ១៩នាក់ ។

ជាមួយគ្នានោះដែរ គណៈកម្មការ ក៏បានឧបត្ថ​ម្ភ​ដល់មណ្ឌលសុខភាពចំនួន ៥០០,០០០រៀល និងស្ត្រីទើបសម្រាលដែលកំពុងសម្រាកក្នុងមណ្ឌ​ល​សុខភាព ថវិកាចំនួន ៥០,០០០រៀលផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី