Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈកម្មការទី៨​ នៃ​ព្រឹទ្ធសភា បាន​អញ្ជើញ ជួប​សវនាការ​ការងារ​ជាមួយ​ប្រធាន​ក្រុុម​ប្រឹក្សា​ខេត្ត អភិ​បាល​រង នៃ​គណៈ​អភិបាល​ខេត្ត​ និងតំណាង​មន្ទីរ​ជំនាញ​ អង្គភាព​ពាក់ព័ន្ធខេត្ត នៅសាល​ប្រជុំសាលាខេត្តកំពង់​ស្ពឺ

   ថ្ងៃទី 26 ខែមីនា ឆ្នាំ2024

គណៈកម្មការទី៨ នៃព្រឹទ្ធសភា បានអញ្ជើញ ជួបសវនាការការងារជាមួយប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរង នៃគណៈអភិបាលខេត្ត និងប្រធាន​អនុប្រធាន ព្រមទាំងតំណាងមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ។

លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានសម្តែងនូវមតិស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធខេត្ត ក្នុងការទទួលបដិសណ្ឋារកិច្ច    គណៈប្រតិភូ ដែលបានចុះមកបំពេញបេសកកម្មនៅលើទឹកដីខេត្តកំពង់ស្ពឺនាឱកាសនោះ។

លោក​ជំទាវ បានជម្រាបជូនអំពី មុខងារ តួនាទី និងភារកិច្ច របស់ព្រឹទ្ធសភា ដោយផ្តោតលើមុខងារសំខាន់ៗទាំង៣ របស់គណៈកម្មការជំនាញព្រឹទ្ធសភា រួមមាន ៖ មុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារផ្តល់ព័ត៌មាន និងគោលបំណងបេសកកម្ម គឺដើម្បីស្វែងយល់ពីការអនុវត្តច្បាប់ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដោយផ្តោតលើបញ្ហាសុខភាពសាធារណៈ និងគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម (ប.ស.ស) ព្រមទាំងសកម្មភាព ការងារមួយចំនួនដែលខេត្តបាន និងកំពុងអនុវត្តន៍ និងសម្រេចបាន ជាពិសេសការងារពាក់ព័ន្ធ វិស័យសុខាភិបាល វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងវិស័យកិច្ចការនារី ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី