Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈកម្មការ​ទី៨ នៃព្រឹទ្ធសភា ដឹកនាំ​ដោយលោក​ជំទាវ ​មាន សំអាន ​ប្រធាន​គណៈ​កម្មការ ​បានអញ្ជើញ​ជួប​សវនាការពិភាក្សា​ការងារ​ជាមួយ​នឹង​លោក ​Chan Deo Zen នាយក​​ប្រតិបត្តិ​ក្រុមហ៊ុន​ស៊ីគ្លូ (SIGLO)

   ថ្ងៃទី 26 ខែមីនា ឆ្នាំ2024

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៩:០០ ព្រឹក គណៈប្រតិភូគណៈកម្មការទី៨ ព្រឹទ្ធសភា អមដំណើរដោយលោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ហុក ម៉ារ៉ាឌី អភិបាល នៃគណៈអភិបាលក្រុងច្បារមន បានអញ្ជើញ​ទស្សនកិច្ច និងជួបសំណេះ​សំណាលសាកសួរសុខទុក្ខដោយផ្ទាល់ជាមួយកម្មករនិយោជិតទាំងអស់ដែលកំពុ​ងបម្រើការងារក្នុងរោងចក្រ ស៊ីគ្លូ (ខេមបូឌា) CO.,LTD. ស្ថិតនៅផ្លូវលេខ ៤៤ ភូមិបុរីកម្មករ សង្កា​ត់​ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ គណៈប្រតិភូក៏បានជួបសំណេះសំណាលជាមួយលោក Chan Dao Zen ដែលជានាយកប្រតិបត្តិក្រុមហ៊ុន ស៊ីគ្លូ (ខេមបូឌា) CO.,LTD. ផងដែរ។ បន្ទាប់មក លោកនាយក ក៏បានជម្រាបជូនអំពីស្ថានភាពទូទៅ ប្រវត្តិ និងដំណើរការរបស់ក្រុមហ៊ុន គឺបានចាប់ផ្តើមតាំងពីខែមិថុនា ឆ្នាំ២០១៧ ( គិតរហូតមកដល់បច្ចុប្បន្នមានរយៈពេលជិត ០២ឆ្នាំ ) ដែលមានកម្មករសរុបចំនួន ៤,៦២២នាក់ ( កម្មករជំនាញជនជាតិចិនចំនួន១៥០នាក់ និងកម្មករជំនាញជនជាតិ ខ្មែរចំនួន ២០០នាក់ )។ ក្រុមហ៊ុន មានរោងចក្រផលិតកាបូបសម្រាប់នាំចេញទៅបរទេសដែលមានការិយាល័យកណ្តាលនៅប្រទេសចិន ព្រមទាំងមានសាខានៅប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន។ ក្រុមហ៊ុនបានអនុវត្តស្របតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការ ផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិតដោយកន្លងមកពុំដែលកើតមានបញ្ហានោះទេ។  បន្ថែមពីនេះ ក្រុមហ៊ុន មានបន្ទប់ និងបុគ្គលិកពេទ្យចំនួន ០៥នាក់ (វេជ្ជបណ្ឌិត ០១នាក់ និងគិលានុប្បដ្ឋាក ០៤នាក់) សម្រាប់សង្គ្រោះបឋម ព្រមទាំងមានរថយន្តឯកជនសម្រាប់​ដឹក​កម្ម​ក​រនិយោជិតទៅមន្ទីរពេទ្យ ​ប្រសិនបើមានលក្ខណៈធ្ងន់ធ្ងរ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី