លោកជំទាវ មាន សំអាន បានអញ្ជើញដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ ព្រមទាំងជូនអំណោយដល់គ្រួសារកងទ័ពស្ម័គ្រចិត្តវៀតណាម
ថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ2024
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ជាថ្ងៃទី២នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា អមដំណើរដោយលោកជំទាវអនុប្រធានសហព័ន្ធនារីវៀតណាម បានអញ្ជើញដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ ព្រមទាំងជូនអំណោយដល់គ្រួសារកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលិកម្មប្រកបដោយវីរភាពក្នុងការតស៊ូផ្តួលរលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅខេត្តគៀនយ៉ាង ប្រទេសវៀតណាម។
បន្ទាប់មកនារសៀលថ្ងៃដ៏ដែលនេះដែរ គណៈប្រតិភូក៏បានបន្តដំណើរអញ្ជើញទៅទស្សនារូបគំរូចាក់ដោតក្រងគ្រាប់អង្កាំដោយបងប្អូននារីវៀតណាមផងដែរ។
អត្ថបទពាក់ព័ន្ធ