Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខតាមខ្នងផ្ទះប្រជាពលរដ្ឋក្រីក្រ ចំនួន ១០គ្រួសារ

   ថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ2024

នារសៀលថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខតាមខ្នងផ្ទះប្រជាពលរដ្ឋក្រីក្រ ចំនួន ១០គ្រួសារ រស់នៅភូមិខ្នារ ភូមិបឹងជ័រ ភូមិព្រៃទឹង និងភូមិឈើទាល នៅឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ។ ក្នុងឱកាសនោះដែរ លោកជំទាវ និងឯកឧត្តម ក៏បាននាំយកអំណោយផ្តល់ជូនក្នុងមួយគ្រួសាររួមមាន ៖ មី ០១កេស ស្ករស ០១កញ្ចប់ តែ ០១កំប៉ុង ទឹកសុីអុីវ ០១យួរ មីសួរ ០១កេស សរសៃគុយទាវ ០១កញ្ចប់ នំធុង ០១ធុង នំ ០១ប្រអប់ តាំងហ៊ុន ០១កញ្ចប់ ម្ស៉ៅស៊ុប ០១កញ្ចប់ និងថវិកា ៤០,០០០៛ (សែបសិបពាន់រៀលគត់)៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី