នាថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញអមដំណើរ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងវត្តតាកុល ស្ថិតនៅភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។