លោកជំទាវ មាន សំអាន បានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
ថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ2024
នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ក្រុមសមាជិកព្រឹទ្ធសភា ទទួលបន្ទុកសហប្រតិបត្តិការ ជាមួយអន្តរសភា កម្ពុជា-ឡាវ-វៀតណាម ដឹកនាំមដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មាការទី៨ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីស្តាប់របាយការណ៍ និងទិសដៅរបស់តំណាងគណៈកម្មាធិការជាតិសម្រាប់សម្របសម្រួលការងារសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV) បូកសរុបរបាយការណ៍សកម្មភាព និងរបាយការណ៍ថវិកាប្រចាំឆ្នាំ២០១៨ និងទិសដៅការងារបន្ត ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា៕
អត្ថបទពាក់ព័ន្ធ