Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោក​ជំទាវ ​មាន​ សំអាន ប្រធាន​គណៈ​កម្មការ​ទី​៨​ព្រឹទ្ធសភា​ដឹក​នាំ​ដោយ​ លោក​ជំទាវ​ ង្វៀន​ ធិហ៊រ​ឡេ​សមាជិក​សហ​ព័ន្ធ​នារី​វៀត​ណាម​បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ព្រម​ទាំង​នាំ​យក​អំណោយ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ

   ថ្ងៃទី 25 ខែមករា ឆ្នាំ2024

នា​ព្រឹក​ថ្ងៃ​អង្គារ​ ១០​កើត​ ខែ​បុស្ស​ ឆ្នាំ​ច ​សំរឹទ្ធិ​ស័ក​ ព..​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ​ខែ​មករា​ ឆ្នាំ​២០១៩ ​លោក​ជំទាវ​ មាន​ សំអាន​ ប្រធាន​គណៈ​កម្មការ​ទី៨​ព្រឹទ្ធ​សភា ​ប្រធាន​ក្រុម​មិត្​ភាព​ព្រឹទ្ធ​សភា​កម្ពុជា​-​វៀត​ណាម​ និង​ជា​អនុ​ប្រធាន​សមា​គម​នារី​កម្ពុជា​ដើម្បី​សន្​តិភាព​ និង​អភិ​វឌ្ឍន៍​ សហ​ការ​ជា​មួយ​គណៈ​ប្រតិភូ​សហ​ព័ន្ធ​នារី​វៀត​ណាម​ នៃ​សា​ធារ​ណរដ្ឋ​សង្គម​និយម​វៀត​ណាម​ ដឹក​នាំ​ដោយ​ លោក​ជំទាវ ​ង្វៀន ​ធិហ៊រឡេ ​សមាជិក​សហ​ព័ន្ធ​នារី​វៀត​ណាម​ និង​ជា​ប្រធាន​ក្រុម​ហ៊ុន​ peace​ tour ​បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ ព្រម​ទាំង​នាំ​យក​អំណោយ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ ​ចំនួន​២៥០​គ្រួសារ​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​កោះ​ក្អែក​ ឃុំ​រាំង​ទិល ​ស្រុក​កណ្តៀង​ ខេត្ត​ពោធិ៍សាត់​ ក្នង​ឱកាស​ដែល​គណៈ​ប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។

ជា​មួយ​គ្នា​នោះ​ដែរ​​ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​តំណាង​សមា​គម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ តំណាង​រាស្ត្រ​ខេត្ត​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​អភិបាល​រងខេត្ត ​និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ជា​ច្រើន​រូប។​

សូម​បញ្ជាក់​ថា​ ​អំណោយ​ដែល​លោក​ជំទាវ​ និង​គណៈ​ប្រតិភូ​នាំ​យក​មក​ចែក​ជូន​ប្រជា​ពលរដ្ឋ​ចំនួន​២៥០​គ្រួសារ​ ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន៖ អង្ករ​ចំនួន​១០គីឡូក្រាម​ នំ​០២​ប្រអប់ ​និងថវិកា​ចំនួន​១២០,០០០​រៀល​(ដប់ពីរមុឺនរៀល)​

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី