លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភានិងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា និងដោយមានការរួមពីលោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុកស៊ីធរកណ្តាល
ថ្ងៃទី 25 ខែមករា ឆ្នាំ2024
នាព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភានិងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា និងដោយមានការចូលរួមពីលោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុកស៊ីធរកណ្តាល បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ ជនពិការ និវត្តជន និងប្រជាពលរដ្ឋក្រីក្ររស់នៅភូមិខ្នារ ភូមិបឹងជ័រ ភូមិព្រៃទឹង ភូមិឈើទាល និងភូមិគោករកា សរុបចំនួន ២១២នាក់ នៅឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ក្នុងឱកាសនោះដែរ លោកជំទាវ និងឯកឧត្តម ក៏បានអញ្ជើញនាំនូវអំណោយផ្តល់ជូនអ្នកដែលបានចូលរួមមាន ក្រម៉ា និងថវិកាមួយចំនួនផងដែរ ព្រមទាំងបានរៀបចំកម្មវីធីជួបជុំពិសាអាហារ សាមគ្គីដើម្បីអបអរសាទរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ។