Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន២៥០គ្រួសារ​ ដែលស្ថិតនៅខេត្តកំពង់ឆ្នាំង

   ថ្ងៃទី 16 ខែមករា ឆ្នាំ2024

នារសៀលថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-វៀតណាម និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សហការជាមួយគណៈប្រតិភូសហព័ន្ធនារីវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោកជំទាវ ង្វៀន ធិហ៊រឡេ សមាជិកសហព័ន្ធនារីវៀតណាម និងជាប្រធានក្រុមហ៊ុន peace tour បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន២៥០គ្រួសារ ដែលស្ថិតនៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្នងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា​។
ជាមួយគ្នានោះដែរ​ ក៏មានការអញ្ជើញចូលរួមពីតំណាងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តំណាងរាស្ត្រខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។
សូមបញ្ជាក់ថា​ អំណោយដែលលោកជំទាវ និងគណៈប្រតិភូនាំយកមកចែកជូនប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន១០គីឡូក្រាម នំ០២ប្រអប់ និងថវិកាចំនួន១២០,០០០រៀល(ដប់ពីរមឺុនរៀល)។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី