នារសៀលថ្ងៃសៅរ៍ ១៥កើត ខែមិកសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុគណៈកម្មាធិការសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីអបអរសាទររំលឹកខួបលេីកទី៤០ ថ្ងៃបង្កេីតសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ ០២ធ្នូ ១៩៧៨-០២ធ្នូ ២០១៨ ដោយមានការអញ្ជេីញចូលរួមពីថ្នាក់នាំខេត្ត ក្រុម ស.ស.យ.ក និងសមាគមនារីខេត្តពោធិ៍សាត់ជាច្រេីនរូប នៅសាលប្រជុំមជ្ឈមណ្ឌលអភិវឌ្ឍន៍ប៊ុន រ៉ានី ហ៊ុន សែន ខេត្តពោធិ៍សាត់ ៕