លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុគណៈកម្មាធិការសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជេីញជួបសំណេះសំណាលជាមួយសិស្សក្រីក្រ ស្ត្រីពិការ និងគ្រួសារពលីចំនួន៤០០នាក់
ថ្ងៃទី 30 ខែធ្នូ ឆ្នាំ2024
នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមិកសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុគណៈកម្មាធិការសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជេីញជួបសំណេះសំណាលជាមួយសិស្សក្រីក្រ ស្ត្រីពិការ និងគ្រួសារពលីចំនួន៤០០នាក់ នៅសាលប្រជុំសាកលវិទ្យាល័យជាតិគ្រប់គ្រងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងឱកាសជួបសំណេះសំណាលនេះ លោកជំទាវ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាព របស់លោកគ្រូ អ្នកគ្រូ ដែលបានចូលរួម និងលើកកម្ពស់ គុណភាព ក្នុងវិស័យអប់រំ និងខិតខំបង្រៀនសិស្សានុសិស្សនាពេលកន្លងមកអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។ ម៉្យាងទៀតលោកគ្រូ អ្នកគ្រូ ពិតជាបានចូលរួមយ៉ាងសកម្ម ក្នុងកំណែរទម្រង់ស៊ីជម្រៅលើវិស័យអប់រំ អោយកាន់តែមានគុណភាព។
លោកជំទាវ បានបញ្ជាក់ជូនក្មួយសិស្សានុសិស្សថា ក្មួយៗជំនាន់នេះ មានសំណាងណាស់ ដែលមានឳកាសអង្គុយរៀនក្រោមម្លប់សន្តិភាពគ្រូបង្រៀនល្អៗ មានបន្ទប់រៀន មានសាលារៀនល្អៗ មានសៀវភៅសិក្សារៀនសូត្រ សមរម្យ មានប្រព័ន្ធអីនធ័រណេត សម្រាប់សិក្សាស្រាវជ្រាវ និងមានអ្នកជួយគាំទ្រ សព្វបែបយ៉ាង ដូចនេះក្មួយៗ ត្រូវក្តាប់ឱកាសអោយជាប់ ដើម្បីកែប្រែវាសនារបស់ខ្លួនឯង និងសង្គមជាតិ។ ជាពិសេសជៀសអោយផុតពីការប្រេីប្រាស់គ្រឿងញៀន ល្បែងស៊ីសង និងអំពេីគ្រប់ប្រភេទដែលសង្គមស្អបខ្ពេីម នឹងត្រូវធ្វេីជាកូនល្អ សិស្សល្អ និងប្រជាពលរដ្ឋល្អ៕
អត្ថបទពាក់ព័ន្ធ