នាព្រឹកថ្ងៃសុក្រ ១៤កើត ខែមិកសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជេីញសួរសុខទុក្ខលោកជំទាវ ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យដែលសម្រាកព្យាបាលជំងឺដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ គ្រោះថ្នាក់ចរាចរណ៍នេះ កេីតឡេីងនៅចំណុចភូមិថ្មកែវ ឃុំស្វាយជ្រំ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ក្នុងដំណើរទៅបំពេញបេសកកម្ម នៅរាជធានីភ្នំពេញ៕