នារសៀលថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធាន និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ ទី បូរ៉ាស៊ី សមាជិក និងជាប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកសាស្ត្រាចារ្យបណ្ឌិត បេអាត រិចឈ្នឺរ (Dr. Med. Beat Richner) ស្ថាបនិកមូលនិធិគន្ធបុប្ផាស្វីស និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងសាច់ញាតិរបស់លោកវេជ្ជបណ្ឌិត ប្រកបដោយក្ដីសង្វេគ និងស្រណោះសោកស្ដាយជាទីបំផុត។