លោកជំទាវ មាន សំអាន និងលោកជំទាវ ឃួន ឃុនឌី បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការកិច្ចការសង្គម នៃមហាសន្និបាតAIPA លើកទី៣៩ នៅប្រទេសសឹង្ហបុរី
ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2024
នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងលោកជំទាវ ឃួន ឃុនឌី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការកិច្ចការសង្គម នៃមហាសន្និបាតAIPA លើកទី៣៩ នៅប្រទេសសឹង្ហបុរី។
ជាលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការកិច្ចការសង្គម បានអនុម័តរបាយការណ៍ និងសេចក្តីសម្រេចដូចខាងក្រោម៖
១) របាយការណ៍នៃកិច្ចប្រជុំ AIPACODD លើកទី១ និងសេចក្តីសម្រេចស្តីពី ការធានាឲ្យបានសហគមន៍អាស៊ានគ្មានគ្រឿងញៀន សម្រាប់ជំនាន់អនាគត និងលក្ខន្តិកៈរបស់ AIPACODD
២) សេចក្តីសម្រេចស្តីពី ការលើកកម្ពស់អក្ខរកម្មឌីជីថល និងការប្រយុទ្ធប្រឆាំងពត៌មានក្លែងក្លាយ
៣)សេចក្តីសម្រេចស្តីពី ការគាំទ្រជនពិការ
៤) សេចក្តីសម្រេចស្តីពី ចីរភាពបរិស្ថាន និងប្រព័ន្ធអេកូទីក្រុងប្រកបដោយចីរភាព។
អត្ថបទពាក់ព័ន្ធ