ក្រុមសមាជិកព្រឹទ្ធសភា ទទួលបន្ទុកសហប្រតិបតិ្តការ ជាមួយអន្តរសភា កម្ពុជា-ឡាវ-វៀតណាម បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម
ថ្ងៃទី 22 ខែសីហា ឆ្នាំ2024
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ក្រុមសមាជិកព្រឹទ្ធសភា ទទួលបន្ទុកសហប្រតិបតិ្តការ ជាមួយអន្តរសភា កម្ពុជា-ឡាវ-វៀតណាម បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចចាត់តាំងក្រុមសមាជិកព្រឹទ្ធសភា ទទួលបន្ទុកសហប្រតិបតិ្តការជាមួយអន្តរសភា កម្ពុជា-ឡាវ-វៀតណាម និងចាត់តាំងភារកិច្ចរបស់ក្រុមសមាជិកព្រឹទ្ធសភា ទទួលបន្ទុកសហប្រតិបតិ្តការ ជាមួយអន្តរសភា កម្ពុជា-ឡាវ-វៀតណាម និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។
អត្ថបទពាក់ព័ន្ធ