នាព្រឹកថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងតំណាងក្រុមប្រជាពលរដ្ឋរស់នៅភូមិបឹងជ័រ និងភូមិខ្នារ ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ លោកជំទាវ និងឯកឧត្តម បានធ្វើការផ្តាំផ្ញើឲ្យជួយជម្រុញដល់ប្រជាពលរដ្ឋទាំងអស់កុំភ្លេចនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ កុំបីខាន។