Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងទ័យវត្ថុ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តដំណាក់អំពិល

   ថ្ងៃទី 22 ខែកក្កដា ឆ្នាំ2024

នាព្រឹកថ្ងៃច័ន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងទ័យវត្ថុ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តដំណាក់អំពិល ស្ថិតក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។  ទេយ្យទានរួមមាន÷ទៀនវស្សារ ១គូ, អង្ករ ៥០គីឡូក្រាម, ទឹកបរិសុទ្ធ ២កេះ, ទឹកផ្លែឈើ ២កេះ, vigor ២យួ, គោជល់ ២យួ , ទឹកក្រូច ២កេះ, ត្រីខ ៣យួ, ទឹកដោះគោ ៩កំប៉ុង, តែ ២កញ្ចប់, ស្កសរ ៥គីឡូក្រាម, ធូប ២ដំុ, ទៀន ១ដំុ, សាប៊ូលាងចាន ១ធុង។ ឆ្លៀតក្នុងឱកាសដែរ ឯកឧត្តមបានអញ្ជើញទៅពិនិត្យមើលសកម្មភាពដកស្ទូងរបស់កសិករ និងស្ថានភាពប្រព័ន្ធប្រឡាយទឹក សម្រាប់ប្រើបា្រស់ក្នុងវិស័យកសិកម្មរបស់ឃំុផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី