Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋរស់នៅភូមិគោករកា

   ថ្ងៃទី 10 ខែកក្កដា ឆ្នាំ2024

នាព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋរស់នៅភូមិគោករកា ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល​ ខេត្តព្រៃវែង សរុបចំនួន ១៤១នាក់ ។

ជាមួយគ្នានេះ លោកជំទាវ បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់កុំភ្លេចនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ កុំបីខាន។

ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានផ្តល់ជូនថវិកាដល់អ្នកចូលរួមទាំងអស់ក្នុងម្នាក់ចំនួន ១០,០០០៛ (ដប់ពាន់រៀល) ផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី