Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភាបានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋរស់នៅឃុំព្រៃទឹង ស្រុកសុីធរកណ្តាល​ ខេត្តព្រៃវែង

   ថ្ងៃទី 8 ខែកក្កដា ឆ្នាំ2025

នាថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋរស់នៅឃុំព្រៃទឹង ស្រុកសុីធរកណ្តាល​ ខេត្តព្រៃវែង។

ជាមួយគ្នានេះដែរ លោកជំទាវ និងឯកឧត្តម បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ កុំបីខាន។

ក្នុងឱកាសនោះ លោកជំទាវ និងឯកឧត្តម ក៏បានឧបត្ថម្ភដល់អ្នកចូលរួមនូវថវិកាក្នុងម្នាក់ចំនួន ១០,០០០៛ (ដប់ពាន់រៀល) ផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី