លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភាបានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ
ថ្ងៃទី 2 ខែកក្កដា ឆ្នាំ2025
នារសៀលថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ និងតំណាងក្រុមប្រជាពលរដ្ឋរស់នៅភូមិបឹងជ័រ ភូមិខ្នា ភូមិព្រៃទឺង ភូមិគោករកា និងភូមិឈើទាល សរុបចំនួន ២២១នាក់ ដោយផ្តោតសំខាន់លើការចលនាឲ្យប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នៅឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានឧបត្ថម្ភដល់អ្នកចូលរួមនូវសម្ភារៈ និងថវិកាមួយចំនួនផងដែរ សរុបថវិកាចំនួន ៣,៨៥០,០០០៛ ( បីលានប្រាំបីរយហាសិបពាន់រៀលគត់ )។
អត្ថបទពាក់ព័ន្ធ