Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម​ ប្រាក់ ចំរើន ​បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល​ ស្រុកអង្គស្នួល ​ខេត្តកណ្ដាល

   ថ្ងៃទី 29 ខែមិថុនា ឆ្នាំ2025
21-06-2018-0-0-0-17 21-06-2018-0-0-0-18
21-06-2018-0-0-0-19 21-06-2018-0-0-0-20

ព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម​ ប្រាក់ ចំរើន អនុប្រធានគណ:កម្មការទី៨ ព្រឹទ្ធសភា បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ចំនួន៤០៦គ្រួសារ មាន១,១៩៥នាក់ ។ ក្នុងឱកាសនោះឯកឧត្តមបានជំរុញនិងលើកទឹកអោយប្រជាពលរដ្ធទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់គ្នា កុំចាញ់បោកជនខិលខូច ដែលឃោសនាមិនអោយប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត។ ក្នុងនោះឯកឧត្តមបាននាំយកនូវអំណោយទៅផ្ដល់ជូនប្រជាពលរដ្ធភូមិផ្នល់ទទឹងដូចតទៅ÷

-ជូនសារ៉ុងមេគ្រួសារម្នាក់ ១

-ជូនថវិកាប្រជាពលរដ្ឋ ទាំង១,១៩៥នាក់ ម្នាក់ៗ ទទួលបានថវិកាចំនួន១០,០០០រៀល

-ចានបាយចំនួន២០០ចាន

-ចានសម្លចំនួន២០០ចាន

-ចានចង្កឹះចំនួន១០០ ចាន

-ស្លាបព្រាចំនួន១០០

-វែកសម្លចំនួន១០វែក ទុកសំរាប់ប្រជាពលរដ្ឋ ប្រើប្រាស់រួមនៅពេលមានរវល់។ ហើយឯកឧត្តម ក៏បានឧបត្ថម្ភថវិកាជូនលោកតាម្នាក់ដែលមានវ័យចាស់ជរាជាងគេចំនួន១០០,០០០រៀល។ បន្ទាប់ពីកិច្ចសំណេះសំណាលរួច ឯកឧត្តម បានទៅពិនិត្យការជួសជុលផ្លូវលំក្នុងភូមិដំណាក់អំពិល និងជួយឧបត្ថម្ភ ដីថ្មចំនួន៤៥ឡានដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី