Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៣៥០នាក់

   ថ្ងៃទី 16 ខែមិថុនា ឆ្នាំ2025

នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៣៥០នាក់ នៅអនុវិទ្យាល័យ ដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានឧបត្ថម្ភជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស រួមមាន សម្ភារៈសិក្សា និងថវិកាមួយចំនួនផងដែរ ។

បន្ទាប់មក ឯកឧត្តម បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅវត្តរើល ស្ថិតនៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី