កាលពីថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា ដោយមានការចូលរួមពីអាជ្ញាធរស្រុកដំណាក់ចង្អេីរ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ប៉ើងរលំដំបូលផ្ទះចំនួន ១៣គ្រួសារ ស្ថិតនៅក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប។