ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន៥ភូមិ មាន៤១៧គ្រួសារ
ថ្ងៃទី 15 ខែមិថុនា ឆ្នាំ2025
នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន៥ភូមិ មាន៤១៧គ្រួសារ ។ ក្នុងឱកាសនោះដែរឯកឧត្តម បានជូនអំព្លីក្នុងមួយភូមិ១ សម្រាប់ប្រើប្រាស់រួមក្នុងភូមិ ជូនសារ៉ុងក្នុង១គ្រួសារ១ និងជូនថវិកាប្រជាពលរដ្ឋ ទាំង១,០៦៩នាក់ ម្នាក់ៗ១០,០០០រៀល នៅវត្តដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
អត្ថបទពាក់ព័ន្ធ