នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញអមដំណើរ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីព្រះបរមរាជវាំង ចុះពិនិត្យស្ថានភាពធ្វើស្រូវពាក់កណ្ដាលរដូវ នៅលើផ្ទៃដីសរុបចំនួន ៧០ហិតា នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។បន្ទាប់មក ក៏បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ សរុបចំនួន ៣៦៥នាក់ នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។