Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន និង​ឯកឧត្តម ទឹម ផន ​បានអញ្ជើញចុះជួបសំណេះសំណាល​ការងារជាមួយក្រុមប្រឹក្សាឃុំ​ ថ្នាក់ដឹកនាំភូមិ ​ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង

   ថ្ងៃទី 1 ខែមិថុនា ឆ្នាំ2025
27-05-2018-0-0-0-0-1 27-05-2018-0-0-0-0-2

នារសៀលថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព..២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ និងតំណាង

ក្រុមប្រជាពលរដ្ឋរស់នៅភូមិខ្នារ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ពាក់ព័ន្ធនឹងការជម្រុញឲ្យប្រជាពលរដ្ឋទាំងអស់ នាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ អោយបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះដែរ លោកជំទាវ និងឯកឧត្តម បានឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួនដល់អ្នកចូលរួមផងដែរ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី