ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា រួមនឹងឯកឧត្តម កែន សុត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិនៃការចងចាំ ” ២០-ឧសភា-២០១៨”
ថ្ងៃទី 27 ខែឧសភា ឆ្នាំ2024
នារសៀលថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា រួមនឹងឯកឧត្តម កែន សុត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិនៃការចងចាំ ” ២០-ឧសភា-២០១៨” នៅបូជនីយដ្ឋានតំកល់អដ្ឋិធាតុ ក្នុងបរិវេណវត្តកំពង់ត្រទ្បាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដើម្បីរំលឹក និងគោរពដល់វិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតអស់ជាងបីលាននាក់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
មានប្រសាន៍ក្នុងពិធីនោះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់មន្ត្រី និងប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់ អោយនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា និងកុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួន ៕
អត្ថបទពាក់ព័ន្ធ