លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ និងតំណាងក្រុមប្រជាពលរដ្ឋរស់នៅភូមិព្រៃទឹង ភូមិបឹងជ័រ ភូមិខ្នា ភូមិគោករកា និងភូមិឈើទាល
ថ្ងៃទី 12 ខែឧសភា ឆ្នាំ2025
នារសៀលថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ និងតំណាងក្រុមប្រជាពលរដ្ឋរស់នៅភូមិព្រៃទឹង ភូមិបឹងជ័រ ភូមិខ្នា ភូមិគោករកា និងភូមិឈើទាល សរុបចំនួន ២៤៧នាក់ (ស្រី ១៩៥នាក់) ដោយផ្តោតសំខាន់លើការចលនាឲ្យប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នៅឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ លោកជំទាវ និងឯកឧត្តម ក៏បានឧបត្ថម្ភក្នុងម្នាក់រួមមាន ថវិកា ក្រម៉ា និងថ្នាំពេទ្យចំនួន ០៥មុខគឺថ្នាំឈឺក្បាល ០១កញ្ចប់ ថ្នាំរលាកច្រមុះ ០១ប្រអប់ ថ្នាំឈឺធ្មេញ ០១ប្រអប់ ថ្នាំឈឺភ្នែក ០១បំពង់ និងថ្នាំឬសដូងបាត ០១ប្រអប់ សរុបអស់ថវិកាចំនួន ៦,២២៣,០០០៛ ( ប្រាំមួយលានពីររយម្ភៃបីពាន់រៀលគត់ )។
អត្ថបទពាក់ព័ន្ធ